Month: May 2015

ត្រៀមខ្លួនជានិច្ច

ក្នុង​អំឡុង​ពេល​ដែល​កូន​ប្រុស​រប​ស់​ខ្ញុំ មក​លេង​ផ្ទះ សម្រាប់​រយៈ​ពេល​វែង មាន​ពេល​ព្រឹក​ថ្ងៃមួ​យ គាត់​ក៏​បាន​គោះទ្វារ​បន្ទ​ប់​ធ្វើការ​របស់​ខ្ញុំ ហើយ​សួរ​ខ្ញុំថា​ តើ​ខ្ញុំ​កំពុង​ធ្វើអ្វី​។ ខ្ញុំប្រា​ប់គា​ត់​ថា “ប៉ា​កំពុង​រៀប​ចំមេ​រៀន​សម្រាប់​បង្រៀនក្នុ​ង​សាលា​រៀន​ថ្ងៃ​អាទិត្យ”។ បន្ទាប់ម​ក ពេល​ដែល​ខ្ញុំពិចារណា​អំពី​ការ​ដែ​លខ្ញុំចំ​ណាយ​ពេល​ជា​ច្រើន ក្នុង​បន្ទប់​ធ្វើការ​នោះ ខ្ញុំក៏​​ប្រាប់​គាត់​ថា “ប៉ា​ហាក់​ដូច​ជា តែង​តែ​រៀប​ចំ​ខ្លួន​សម្រា​ប់​ការ​នេះ​ការ​នោះជា​​និច្ច”។

ខ្ញុំសូ​ម​អរ​ព្រះគុ​ណព្រះ​អ​ម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស ឈោង​ចាប់​អ្នក​ដទៃ។ ទោះយ៉ា​ង​ណាក៏​ដោ​យ យើង​អា​ចមាន​ការ​តប់​ប្រម៉ល់​ខ្លះ​ៗ ពេល​ដែល​យើង​ចេះ​តែ​រៀប​ចំ​អ្វីមួយ សម្រាប់​អ្នក​ដទៃ​ជានិ​ច្ចនោះ​។ យើង​មាន​ការ​ពិបាក​នៅក្នុ​ងកា​រ​ដាក់​អាទិ​ភាព ពេល​ដែល​គំនិត​របស់​យើង ​ទទួល​រង​សំពាធ​នៃ​ការ​រៀប​ចំ​មេរៀ​ន សេចក្តី​អធិ​ប្បាយ ឬ​ឯកសា​រ​អ្វីមួ​យឥ​ត​ឈប់​ឈរ​នោះ។ ការ​ត្រៀម​ខ្លួ​ន​ឥត​ឈប់​ឈរនេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំមា​នចម្ងល់ ដូច​នេះ ខ្ញុំ​ក៏​បើក​មើល​ព្រះគម្ពីរ ដើម្បី​រក​មើល​បទ​គម្ពី​រដែ​លនិ​យាយ​អំពី​ការ​​នេះ។ ខ្ញុំ​ក៏​​រកឃើ​ញថា​ ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ការត្រៀ​ម​ខ្លួន​ជានិច្ច។ សូម​យើង​ពិចារណា​អំពីចំ​ណុច​សំខាន់​ៗ ដែល​ទាក់​ទង​នឹង​ការ​ត្រៀម​ខ្លួន ដែល​មាន​ដូច​តទៅ : ចិត្ត​ដែលមា​ន​ការប្តេជ្ញាថ្វា​យព្រះ​ ត្រូវ​តែមា​នការ​ត្រៀម​ខ្លូន​បម្រើ​ទ្រង់ (១សាំយ៉ូអែល ៧:៣)។ យើង​ត្រូវ​ត្រៀម​ខ្លួ​ន​ធ្វើកា​រ​ល្អ​(២ធីម៉ូថេ ២:២១) ហើយការ​ពារ​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ(១ពេត្រុស ៣:១៥)។ ហើយ​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា សូម្បីតែ​កា​រ​ធ្វើ​អំណោយ​ឲ្យ​អ្នក​ដទៃ ក៏យើង​ត្រូវ​មាន​គម្រោង​ផង​ដែរ(២កូរិនថូស ៩:៥)។

នេះ​គ្រាន់​តែ​ជាចំ​ណុច​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ ក្នុង​ជីវិត​ដែល​ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ យើង​ត្រូវ​មាន​ការ​ត្រៀមខ្លួ​ន​ខាង​ផ្លូវ​ចិត្ត ផ្លូវ​វិញ្ញាណ និង​ផ្លូវ​កាយ។ តែ​យើង​មិនចាំបា​ច់​ត្រូវ​មាន​ការ​តប់​ប្រម៉ល់​នោះ​ឡើយ ព្រោះ​ទ្រង់​នឹង​ជួ​យយើ​ង ដោយ​អំណាច​ចេស្តា​ទ្រង់។…

ការស្រូបយកជីវ ជាតិនៃព្រះបន្ទូល

ស្តេច​ចេមស៍ គឺ​ជា​ក្សត្រ​ដ៏​មាន​ភាព​ល្បី​ល្បាញ ដោយ ​សារ​ព្រះ​គម្ពី​រ​ឃីង ចេមស៍(King James) ដែល​គេបាន​បក​ប្រែ​មក​ជា​ភាសា​អង់​គ្លេស ដោយ​ភ្ជាប់​ជា​មួយ​ព្រះ​នាម​ទ្រង់។ ការ​បោះ​ពុម្ភ​ព្រះ​គម្ពីរ​នេះ បាន​កើត​ឡើង ស្ទើរ​តែ​នៅពេ​លដំ​ណាល​គ្នា នឹងកា​រ​ដែ​ល​ទ្រង់​បាន​ធ្វើ​ការ​កែសម្រួល​អត្ថ​បទ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា សៀវ​ភៅ​នៃការ​អធិស្ឋាន​ធម្ម​តា ។ គេ​បា​ន​ប្រើ​សៀវ​ភៅ​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដែល​សៀវ​ភៅ​នេះ ជា​លំនាំ​នៃ​ការ​អធិស្ឋាន​​ទូ​ល​អង្វរ និង​ការ​ថ្វាយ​បង្គំ ដែល​ផ្ទុក​ទៅ​ដោយ​សេចក្តី​អធិ​ស្ឋាន​ដ៏​អស្ចារ្យ​មួយ ដើម្បី​សូម​ឲ្យ​មាន​លក្ខណៈ​សម្បត្តិដែ​ល​សម​ស្រប​តាម​ព្រះ​គម្ពីរ ដោយ​អធិ​ស្ឋាន​យ៉ាង​ដូច​នេះ​ថា “​ឱ​ព្រះអ​ម្ចាស់ ដ៏​មាន​ពរ ទ្រង់​បាន​បណ្តាល​ឲ្យ​គេ​តែង​ព្រះ​គម្ពីរ​បរិសុទ្ធ​មក សម្រាប់​ឲ្យ​យើង​ខ្ញុំ រៀន​សូត្រ សូម​ជួយ​ឲ្យយើ​ង​ខ្ញុំ … បា​នស្តាប់ បាន​អាន គូស​ចំណាំ រៀន​សូត្រ​បទ​គម្ពី​រទាំ​ង​នោះ ទាំង​ស្រូប​យក​ជីវ​ជាតិ​នៅ​ខាង​ក្នុង​ផង ដោយ​ការ​អត់​ធ្មត់ និង​ការ​កម្សាន្ត​ចិ​ត្ត​នៃ​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ​នៃ​ទ្រង់ ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ក្រសោប​យក និង​តោង​ឲ្យ​ជាប់​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ នៃ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច”។

កាល​ពី​ពេល​ជា​ច្រើន​សត​វត្ស​ មុន​សម័យ​ស្តេច​ចេមន៍ លោក​ហោរា យេរេមា បាន​ថ្លែង​អំពី​ការ​អនុញ្ញាត​ឲ្យ​ព្រះគ​ម្ពីរ​ចម្អែត​ចិត្ត​យើង តាម​របៀប​ស្រដៀង​គ្នា បាន​ជា​គាត់​អធិ​ស្ឋាន​ដូច​នេះថា​ “ទូលប​ង្គំ​​បា​ន​​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះបន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូលបង្គំ ដ្បិត​ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ ទូលបង្គំ​បាន​ហៅ​តាម​ព្រះនាម​ទ្រង់”(យេរេមា ១៥:១៦)។ យើង​មាន​លក្ខណៈសម្បត្តិ​ដែល​សម​ស្រប​តាម​ព្រះបន្ទូ​លព្រះ​ ពេល​ដែល​យើង “អាន គូស​ចំណាំ រៀន​សូត្រ និង​ស្រូប​យក​ជីវ​ជាតិ​នៃ​ព្រះប​ន្ទូល​ទ្រង់”…

បទចម្រៀងដែលកើតចេញពីការតស៊ូ

ក្នុង​ខ្សែភា​ពយ​ន្ត​ឯកសា​រ ស្តី​អំពី​អ្នក​លេង​ហ្គីតា​ដ៏​ល្បីល្បាញ​បីរូប​ លោក​ជែក វាយ(Jack White) បាន​រៀប​រាប់​អំពី​ភាព​ចាំបាច់​ទី​មួយ នៃ​ការ​និពន្ធ​បទ​ចម្រៀង ដោយ​មាន​ប្រសាស​ន៍​ថា : “បើ​អ្នក​មិន​មាន​ការ​តស៊ូ នៅ​ក្នុង​ខ្លួន​អ្នក ​ឬនៅជុំ​វិញ​ខ្លួន​អ្នក​ទេ នោះ​អ្នក​ចាំ​បាច់​ត្រូវ​បង្កើត​ការ​តស៊ូ​មួយ ដោ​យ​ខ្លួន​ឯង”។

បទ​ចម្រៀង​ដែល​មាន​ន័យ​បំផុត​សម្រាប់​យើង គឺ​ជា​បទ​ដែល​បក​ស្រាយអំ​ពីអា​រម្មណ៍ ដែល​មាន​ក្នុង​ជម្រៅចិ​ត្ត​របស់​យើង។ ជា​ញឹក​ញាប់ គេ​បាន​ហៅ​កណ្ឌទំ​នុក​ដំកើង​ថា ​“សៀវ​ភៅច​ម្រៀង​នៃ​ព្រះគ​ម្ពីរ”ដែល​ក្នុង​នោះ មាន​ទំនុក​ជា​ច្រើន ត្រូវ​បាន​និពន្ធ​ឡើង ក្នុង​ពេល​ដែល​អ្នក​និពន្ធ​កំពុង​មាន​ការ​តស៊ូ​ក្នុង​ជីវិត។ ទំនុក​ទាំង​នោះ យល់​អំពី​ការ​ខក​ចិត្ត ​និង​ការ​ភ័យ​ខ្លាច​របស់​យើង តែ​ជានិច្ច​ជាកា​ល បទ​គម្ពី​រ​ទាំង​នោះ​តែង​តែ​បង្វែរ​អារម្មណ៍​របស់​យើង ឆ្ពោះទៅ​រក​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។

ក្នុង​ទំនុក​ដំកើង ជំពូក​៣១ ស្តេច​ដាវីឌ​បាន​ពោល​ថា ​“សូម​​ប្រោ​ស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្តី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្តី​សោយ​សោក ព្រម​ទាំង​ចិត្ត និង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង!”(ខ.៩) ទ្រង់​ក៏បាន​មាន​បន្ទូល​អំពី​អន្ទាក់ ដែល​គេ​បាន​រៀប​នៅពី​មុ​ខ​ទ្រង់ (ខ.៤) អំពី​អំពើ​បាប​របស់​ទ្រង (ខ.១០) និង​ការ​ដែល​មិត្ត​ភ័ក្រ​បោះ​បង់​ទ្រង់​(ខ.១១-១២) និងកា​រ​ដែល​គេបា​នរៀ​បគ​ម្រោង​ធ្វើ​គុត​ទ្រង់ (ខ.១៣)។

តែ​ស្តេច​ដា​វី​ឌមិ​ន​​បានទុកចិត្តលើ​ក​ម្លាំង​របស់​ទ្រង់​ទេ តែ​បាន​ទុក​ចិត្ត​លើ​ព្រះ​វិញ គឺ​ដូច​​ដែល​ទ្រង់​មាន​បន្ទូល​ថា “តែ ឱ​​​ព្រះយេ​ហូវ៉ា​​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ឯ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ សុទ្ធ​តែ​នៅ​ក្នុង​ព្រះហស្ត​ទ្រង់ សូម​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវរបស់​ទូលបង្គំ ហើយ​ពី​អស់​អ្នក​ដែល​បៀតបៀន​ដល់​ទូលបង្គំ​ដែរ”(ខ.១៤-១៥)។

អ្នក​​និពន្ធ​ទំនុក​ដំកើងបា​នអ​ញ្ជើញយើ​ង…

បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា​

មាន​ពេល​មួយ ខ្ញុំ​បាន​ជួប​ស្ត្រី​ដ៏រួ​សរា​យ​ម្នាក់ ឈ្មោះ ​“មុមម៉ា​ ឆាលី(Momma Charlie)” ដែល​បាន​ចិញ្ចឹម​ក្មេង​ៗ​ជាង​១០​នាក់។ ក្មេងៗ​ទាំង​អ​ស់​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ការស​ម្រេច​របស់​តុលាការ ​ឲ្យម​ក​រស់​នៅ​មួយគាត់ ហើយ​គាត់​ក៏​បាន​ឲ្យ​ពួក​គេមា​នផ្ទះ​ស្នា​ក់នៅ​ ដោយ​មាន​ភាព​លំ​នឹង ការ​ណែនាំ និង​សេចក្តី​​ស្រឡាញ់។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ជា​រៀង​រាល់​ពេល​ដែល​មាន​ក្មេង​ថ្មី​​​ចូល​មករស់នៅ​ កិច្ចការសំ​ខាន់​ទី​មួយ​របស់គា​ត់ គឺ​ត្រូវ​ពន្យល់ក្មេង​នោះ អំពី “បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់អ្ន​ក​ស្រីមុមម៉ា” ដែល​រួម​មាន ខ្នាត​គំរូ​នៃ​អាកប្ប​កិរិយ៉ា ព្រម​ទាំង​ការ​ជួយ​កិច្ច​ការ​ក្នុងផ្ទះ​ដ៏​មមា​ញឹក ទន្ទឹម​នឹង​ពេល​ដែល​គាត់​បណ្តុះ​បណ្តាល​ក្មេង​ៗទាំ​ង​នោះ អំពី​ការ​ទទួល​ខុស​ត្រូវ។​

ក្មេង​ខ្លះពិ​បាក​នឹ​ងទ​ទួល​យក “បទ​បញ្ជា​ផ្ទៃក្នុ​ង​របស់អ្នកស្រី​មុមម៉ា” ដោយគិ​តថា​ បទ​បញ្ជាទាំ​ងនោះ​បានរា​រាំងពួកគេ មិន​ឲ្យមា​នកា​រក​ម្សាន្ត និងកា​រស​ប្បាយ ប៉ុន្តែ នេះ​មិន​មែន​ជាកា​រ​ពិត​ទេ។ ខ្នាតគំ​រូ​នេះបា​ននាំឲ្យ​ផ្ទះ​សម្បែង​របស់​ពួក​គេ​មាន​សណ្តា​ប់ធ្នា​ប់ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រីមុ​ម​ម៉ា និងក្មេ​ង​ៗអា​ចរ​ក​បាន​នូវ​ការរ​ស់នៅ​ដ៏សប្បាយ​រីក​រាយ និងសុ​ខសា​ន្ត។​

យ៉ាង​ណាមិ​ញ អ្នក​ខ្លះបា​ន​យល់​ថា ខ្នាត​គំរូ​ដែល​ព្រះបា​នដា​ក់ នៅក្នុ​ងព្រះ​គម្ពីរ គឺ​ជា​ឧប​ស័គ្គ​ដែល​រារាំង​យើង មិន​ឲ្យ​អរស​ប្បាយ​នឹង​ជីវិត។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ តាម​ពិត ព្រំ​ដែន​កំណត់​ដែល​ព្រះ​បាន​ដាក់ គឺ​ដើម្បី​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត​អំពើបា​ប ហើយ​ជួយ​ឲ្យយើ​ង​មានការឆ្លើ​យ​តប​យ៉ាង​ត្រឹម​ត្រូវ ចំពោះ​ទ្រង់។

ឧទាហរណ៍ នៅ​ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យនូ​វកា​រណែនាំ​ខ្លះ ​អំពីរបៀប​ដែល​យើង​ត្រូវ​រស់​នៅ។ ពេល​ដែល​យើង​រស់​នៅ តាមកា​រ​បង្រៀន​ប្រកប​ដោយសេ​ចក្តីស្រ​ឡាញ់រប​ស់ព្រះ​ យើង​នឹង​ទទួល​បាន​នូវ​ការកា​រពា​រ និង​មាន​ឱកាស​ទទួល​បាន​នូវ​អំណរ​ដ៏​ពិត…

សំណូមពរអធិស្ឋាន

កាល​ពី​ពេល​ថ្មី​ៗនេះ​ មាន​បេសក​ជន​ម្នាក់ បាន​មកចូល​រួម​​ការ​សិក្សា​ព្រះគ​ម្ពីរ ជាមួ​យ​នឹង​ខ្ញុំ​ដែរ។ គាត់​បាន​ចែក​ចាយ​ អំពី​អារម្មណ៍ដែ​ល​គាត់​មាន នៅ​ពេល​ដែលគា​ត់រៀ​ប​ចំឥ​វ៉ាន់ ចាក​ចេញ​​​ពី​​ក​ន្លែង​ដែល​​នៅ​ក្បែ​រ​ញាតិ​មិត្ត ទៅ​រស់នៅក្នុងប្រទេស​មួយ​ទៀត ដែល​នៅ​ឆ្ងាយ។ ពេលដែ​លគា​ត់ និង​ក្រុម​ធើ្វដំ​ណើរ​ជាមួ​យក្រុ​ម​គ្រួសារ​​មកដល់​ទីនោះហើ​យ ពួក​គាត់​ក៏បា​នទ​ទួល​ការ​ស្វាគ​មន៍ ពី​ទិដ្ឋ​​ភា​ព​នៃ​កា​រជួ​ញ​ដូរ​គ្រឿង​ញៀន និងដ​ង​វិថី​ដ៏​​គ្រោះ​ថ្នាក់​។ រនាំង​នៃភា​សា​បាន​នាំ​មក​នូវ​ភាព​ឯកកោ​សម្រាប់​ក្រុម​គ្រួសារគា​ត់។​ ជាង​នេះទៅ​ទៀ​ត ពួក​គាត់​បាន​ឆ្លង​មេរោគ​ក្រពះ​បួនប្រភេទ​ខុស​ៗ​គ្នា ដែល​កាន់​តែ​ធ្វើ​ឲ្យមា​នភា​ព​យ៉ាប់​យឺន​។ ហើយ​កូន​ស្រីច្ប​ងរ​បស់​គាត់ ស្ទើរ​តែ​បាត់​បង់​ជីវិត ដោយ​​សារ​​ធ្លា​ក់តា​មច​ន្លោះ​ប្រកាន់​ដៃ​ជណ្តើរ​ដែលគ្មា​នសុ​វត្ថិ​ភាព។ ដូច​នេះ ពួក​គាត់​ត្រូវ​ការ​ការ​អធិស្ឋាន​របស់​យើង​រាល់​គ្នា។

សាវ័ក​ប៉ុល​បាន​ពិសោធ​នឹង​គ្រោះ​ថ្នាក់ និង​ទុក្ខ​​លំបាក ក្នុងនា​ម​ជាបេសកជន។ គាត់​ត្រូវ​គេចាប់​ដាក់​គុក គាត់​បាន​ជួប​គ្រោះថ្នា​ក់សំពៅលិ​ច ហើយ​ក៏​ត្រូវ​គេ​វាយធ្វើបា​បទៀ​ត។ ដូច​នេះ វា​ជា​រឿងធ​ម្ម​តាទេ​ ដែល​សំបុត្រ​រប​ស់គា​ត់ ក៏​មាន​ការ​សុំ​ឲ្យ​គេអធិ​ស្ឋានឲ្យ​គា​ត់ផ​ង​ដែរ។ គាត់​បាន​សុំ​ពួកជំ​នុំ​នៅក្រុ​ងថែស្សាឡូនិច ឲ្យ​អធិស្ឋាន​សូមឲ្យការ​ផ្សាយ​ដំណឹង​ល្អមា​នជោ​គជ័យ និយាយ​រួម​គឺ អធិស្ឋាន​សូម​ឲ្យ​ព្រះបន្ទូល​​​នៃ​​ព្រះអម្ចាស់​ “បាន​​ផ្សាយ​​ចេ​ញ​ទៅ ហើយ​​បាន​​ដំកើង​​ឡើង”(២ថែស្សាឡូនិច្ច ៣:១) ហើយ​សូម​ឲ្យ​ទ្រង់​ប្រោស​គាត់​ឲ្យ “បាន​​រួច​​ពី​​មនុស្ស​​វៀច និង​​ពី​​មនុស្ស​អាក្រក់​ចេញ”(ខ.២)។ សាវ័កប៉ុលដឹងថា គាត់ចាំ​បាច់​ត្រូវ “បើក​មាត់​គាត់​ដោយ​​ក្លាហាន” នឹង​​សំដែង​​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ(អេភេសូរ ៦:១៩) ដែល​នេះក៏​ជា​សំណូរ​ពរអធិស្ឋាន​របស់គា​ត់ផ​ងដែ​រ។

តើ​អ្នក​បាន​ដឹង អំពី​គ្រីស្ទប​រិស័ទ​ដែល​ត្រូវ​ការ​ជំនួយ​ដ៏​អស្ចារ្យ​ពីព្រះ​ នៅ​ពេល​ដែល​ពួក​គេផ្សាយដំ​ណឹង​ល្អ​នៃ​ព្រះគ្រីស្ទឬ​ទេ? នោះ​សូម​នឹក​ចាំអំ​ពីកា​រដែ​លសាវ័ក​ប៉ុ​លបាន​ស្នើ​រសុំ​ថា “បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង” (២ថែស្សាឡូនិច្ច ៣:១) ហើយ​​ទូលអ​ង្វរ ឲ្យ​ពួក​គេនៅ​ចំពោះមុ​ខបល្ល័​ង្កនៃ​ព្រះ​នៃយើ​ង…

សុទ្ធតែមានតម្លៃ

ក្នុង​មួយ​ជីវិត​នេះ ខ្ញុំ​បាន​ប្រមូល​ទុក​របស់​របរ​ជាច្រើ​ន។ ខ្ញុំ​មាន​ប្រអប់​ដាក់​ឥវ៉ាន់ ដែល​កាល​ពី​មុន​មាន​សារៈ​សំខាន់ តែ​ក្រោយ​មក ក៏​លែង​ចាប់​អារម្មណ៍។ ហើយ​ក្នុង​នាម​ជា​អ្នក​ប្រមូល​ទុក​របស់​របរ​ដែល​មិ​ន​ព្រម​ប្រែ​ចិត្ត ខ្ញុំ​ក៏​បាន​ដឹង​ថា ភាព​រំភើប​រី​ក​រាយ កើតមា​ន​នៅ​ក្នុង​ការ​ស្វែង​រក និង​ទទួល​បាន​នូវ​របស់​របរ​ថ្មី​ៗ​ជា​បន្ថែម​ទៀត។ ហេតុនេះ​ហើយ ខ្ញុំ​ក៏​ងាក​មក​ផ្តោត​អារម្មណ៍ ទៅលើ​កា​រ​ស្វែង​រក​របស់​បន្ទាប់។

ខណៈ​ពេល​ដែល​យើង​បង្គរ​ទុក​នូវ​របស់​ជា​ច្រើន ដែល​សំខាន់​ចំពោះយើ​ង យើង​ប្រហែល​មិន​ដឹង​ទេ​ថា ក្នុង​ចំណោម​របស់​ទាំង​នោះ មាន​របស់​តិច​ណា​ស់ ដែល​ពិត​ជា​មាន​តម្លៃ​ចំពោះ​យើង។ តាម​ពិត ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា អ្វី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​មិន​មែន​ជា​វត្ថុ​ទាល់​តែ​សោះ។ ផ្ទុយ​ទៅវិ​ញ អ្នក​ដែល​បាន​ស្រឡាញ់ខ្ញុំ​ និង​អ្នក​ដែល​ព្រះបាន​ប្រទា​នម​ក​ក្នុង​ជីវិត​ខ្ញុំ ទើប​មាន​តម្លៃ​។ ក្នុង​ចិត្ត​របស់​ខ្ញុំ ​ខ្ញុំដឹ​ង​ថា “បើ​គ្មាន​ពួក​គាត់​ទេ នោះ​ខ្ញុំមិ​ន​​ដឹ​ង​ជា​ទៅ​ជា​យ៉ាង​ណាទេ​” ដូច​នេះ ពួក​គេ​ពិត​ជា​មានតម្លៃ​ចំពោះ​ខ្ញុំ​ណាស់។

ដូច​នេះ ពេល​ដែល​លោក​ពេត្រុស​បាន​មាន​ប្រសាស​ន៍ថា​ ព្រះ​យេស៊ូវ​ជា “​អ្ន​ក​ដាក់​​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើសរើស ហើយ​វិសេសវិសាល” (១ពេត្រុស ២:៦) នោះ​ចិត្ត​របស់​យើង​គួរ​តែ​ដឹ​ងជា​ក់​ច្បាស់​ថា ទ្រង់​ពិត​ជា​មាន​តម្លៃ​ចំពោះ​យើង​ណាស់ គឺ​លើស​របស់​របរ និង​មនុស្ស​ដែ​ល​យើង​មាន​ក្នុង​ជីវិ​តរបស់​យើង។​ យើ​ង​អាច​សួរ​ខ្លួន​ឯង​ថា តើស​ព្វ​ថ្ងៃ​នេះ យើងនឹ​ង​ទៅជា​យ៉ា​ងណា បើ​សិន​ជា​ទ្រង់​មិន​មាន​ព្រះវ​ត្តមា​នប្រ​កប​ជាប់​នៅ​ជាមួ​យយើ​ង យ៉ាង​ស្មោះត្រង់ ​និង​មិន​ដែល​ខាន ដែល​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ ដោយ​អត់​ធ្មត់​ដែលប្រកប​ដោយ​ចិត្ត​មេត្តា ដែលមា​ន​ការ​កម្សាន្ត​ចិត្ត និង​កែ​ប្រែជី​វិ​ត​ទេ​នោះ? និយាយ​ឲ្យ​ខ្លី បើ​គ្មានទ្រង់​ទេ តើ​យើង​នឹងទៅ​​ជា​យ៉ាង​ណា​?…